ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ
Tue,26 November 2019 (Time 07:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 113នាក់)

រាជធានីភ្នំពេញ៖នាវេលាម៉ោង​១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណី​អគ្គីភ័យ​មួយ​បានឆា​បឆេះក្នុង​រោងចក្រកាត់ដេរសំ​លៀកបំពាក់ វ៉ាយអូលែត អីភែរឹល (ខេមបូឌា) កូអិលធីឌី បណ្តាល​ឲ្យ​កម្មករ​កម្ម​ការនីភ័យ​រត់ចែកជើងគ្នា​សំណាងល្អមិន​រាលដាលធំដុំ។ហេតុការនេះ​បាន​កើតឡើងនៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជា​ក់ពីបងប្អូនកម្មករកម្មការិនីធ្វើការនៅក្នុងរោងចក្រខាង​លើបានអោយដឹងថា៖មូលហេតុ​ដែល​នាំអោយកើតមាន​អគ្គីភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីoffice ហើយក៏​មាន​ផ្សែង​ក្មួលខ្មាញ់​ចេញពីបន្ទប់​នោះធ្វើអោយ​កម្មកកម្មការនី​ភ័យស្លន់ស្លោ​រត់ចែកជើងគ្នាតែម្តង។

ប្រភពដដែលបានបន្តថា ក្រោយមកអាជ្ញាធរសង្កាត់ នឹងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អក ចុះទៅទៅដ​ល់​កន្លែង​កើតហេតុដើម្បីជួយអន្ត​រាគមន្ត ដោយ​នាំគ្នាជួយយ​កបំពង់ពន្លត់អ​គ្គីភ័យបាញ់​ពន្លត់​អស់ជា​ច្រើនបំពង់​ទើបអគ្គីនោះរលត់ទៅវិញ​នៅម៉ោង០២នឹង១០នាទីរសៀលថ្ងៃខែ​ឆ្នាំដដែល ដោយមិន​បាន​ប្រើប្រាស់​រថយន្តពន្លត់អគ្គីភ័យនោះទេ។

ជុំវិញករណី​ខាងលើករណីខាងលើ​សមត្ថកិច្ចមិនទាន់ដឹងថា ទំហំនៃការខូចខាត​អស់ប៉ុន្មាននៅឡើយ​ទេ។ប៉ុន្តែកម្មកកម្មការនី ដែ​លបំរើការនៅក្នុងរោងចក្រនោះ ត្រូវបានថៅកែអោយឈប់សម្រាកត្រ​លប់​ទៅ​ផ្ទះវិញ​សិនរងចាំខាងរោងចក្ររៀបចំកន្លែងដែលឆេះនោះរួចរាល់ ទើបអោយកម្មកកម្មកា​រនីចូលធ្វើការជាធម្មតាវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
73 នាក់
សប្តាហ៍នេះ :
500 នាក់
ខែនេះ :
1658 នាក់
3 ខែនេះ :
5386 នាក់
សរុប :
132717 នាក់