ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
មនុស្សសរុប៨,០៩៦នាក់ហើយ បានជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន
Sun,16 February 2020 (Time 04:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 74នាក់)

ប្រទេសចិន ៖ ក្រសួងសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ៨,០៩​៦​នា​​ក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមការចេ​ញ​​ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្សចំនួន ១,៣៧៣នាក់ ប​ន្ថែ​ម​​​​​​ទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ៨,០៩៦នាក់ដូចខាងលើ ។គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ១,៥១៩​នា​ក់ ខណៈ ៦៦,៤៩២នាក់ឆ្លងនៅក្នុងខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ ក្រុមជំនាញវេជ្ជសាស្ត្រ ថ្នាំសង្កូវ និងគ្រឿង​ប​រិ​ក្ខាពេទ្យជាច្រើនទៀត ត្រូវបានដឹកជញ្ជូនជាបន្តបន្ទាប់ទៅកាន់ខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុស COVID-19 ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
80 នាក់
ម្សិលមិញ :
73 នាក់
សប្តាហ៍នេះ :
511 នាក់
ខែនេះ :
1669 នាក់
3 ខែនេះ :
5397 នាក់
សរុប :
132728 នាក់