ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
សម្ដេចតេជោ ហ៊ុន សែន អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះ ទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព
Tue,04 February 2020 (Time 05:38 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 157នាក់)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយសារតែកម្ពុជា ជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហពន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ ខាង នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបា នបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព ។

សម្តេចបានបន្តទៀតថា ការបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់ឱកាសស្មើគ្នា ជូនប្រជាជនគ្រប់រូបនូវផ្លែផ្កា នៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍន៍ធនធានមនុស្សឲ្យក្លាយទៅជាធនធាន ដែលមានសក្តានុពលមិនចេះរីងស្ងួត។ ហើយចាប់តាំងពីកម្ពុជា ទទួលបាននូវសន្តិភាពពេញលេញទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨មក រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោតយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងៗទាំងបួន។ ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅលើវិសយអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំ ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាព សម្រាប់គាំទ្រការសម្រេចចិត្តនៅចក្ខុវិសយរយៈពេលវែងរបស់កម្ពុជា។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិសយអប់រំ ជាវិសយដែលមានអាទិភាពខ្ពស់ ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិសយនេះបន្ថែមទៀត ជាបន្តបន្ទាប់។ ថវិកាចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេស នៅតាមវិទ្យាលយចំណេះទូទៅ និងបច្ចេកទេសការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត ។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍន៍កម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនាវានុវត្តដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជា ឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាព ក្នុងការរៀបចំម៉ូដែលធុរៈកិច្ចថ្មីៗ និងដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
78 នាក់
សប្តាហ៍នេះ :
467 នាក់
ខែនេះ :
2485 នាក់
3 ខែនេះ :
7159 នាក់
សរុប :
139168 នាក់