ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
មន្រ្តីជំនាញ រកឃើញបន្លែ៤ប្រភេទដែលបងប្អូនអាជីវករខ្មែរនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិន មានកាកសំណល់ថ្នាំសំលាប់សត្វល្អិតនៅលើបន្លែ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ
Wed,24 June 2020 (Time 08:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 5នាក់)

ខេត្តតាកែវ ៖ នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០នេះ មន្រ្តីគយសហការជាមួយមន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តតាកែវ អមដោយរថយន្តពិសោធចល័តបានត្រួតពិនឹត្យរកសារធាតុគីមី ដោយបានរកឃើញថា បន្លែ៤ប្រភេទរួមមានម្ទេស ក្រូចឆ្មាតូចៗ ស្ពៃ និងខ្ញី ដែលបងប្អូនអាជីវករខ្មែរនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិន មានកាកសំណល់ថ្នាំសំលាប់សត្វល្អិតនៅលើបន្លែ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល) ខេត្តតាកែវ បានថ្លែងឲ្យដឹងថា កាកសំណល់សម្លាប់សត្វល្អិតដែលមន្រ្តីគយសហការជាមួយមន្រ្តីរបស់លោក បានរកឃើញក្នុងបន្លែទាំង៤ប្រភេទនោះក្នុងចំណោមបន្លែ២៣មុខដែលបានយកមកធ្វើពិសោធន៍ចំនួន៣ដងពីក្នុងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ។ បន្លែងទាំង៤ប្រភេទនេះមិនមានសុវត្ថិភាពនោះទេ ដូច្នោះនិងមិនអនុញ្ញាតឱ្យនាំចូលមកកាន់ទីផ្សារកម្ពុជា ជាបណ្តោះអាសន្ន។
លោក កែវ វ៉ាន្នី ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវបានថ្លែងឲ្យដឹងថា បន្លែទាំង៤ប្រភេទដែលខាងមន្រ្តីកាំកុងត្រូលរកឃើញមានកាកសំណល់ថ្នាំកសិកម្មនោះ និងត្រូវបញ្ជូនត្រលប់ទៅកាន់ប្រទេសវៀតណាមវិញ ហើយយើងនិងមិនអនុញ្ញាតិឲ្យបន្លែ៤ប្រភេទនេះនាំចូលមកកម្ពុជាបន្តទៀតនោះទេ រហូតទាល់តែមានលិខឹតបញ្ជាក់ពីមន្រ្តីកសិកម្មវៀតណាមថាបន្លែទាំងអស់នេះមិនមានកាកសំណល់ថ្នាំកសិកម្មរួមទាំងការយកមកធ្វើពិសោធន៍ម្ដងទៀតពីមន្រ្តីជំនាញកាំកុងត្រូលរបស់កម្ពុជាយើង ដោយបញ្ជាក់ថាមិនមានថ្នាំសំណល់កសិកម្មនៅលើបន្លែទាំងអស់នេះ ទើបយើងនឹងអនុញ្ញាតិឲ្យមានការនាំចូលវិញ។
លោកប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវបានមានប្រសាសន៍បន្តថា បន្ទាប់ពីយើងបញ្ជូនបន្លែទាំង៤ប្រភេទឲ្យត្រលប់ទៅប្រទេសវៀតណាមវិញ មន្រ្តីគយច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិនក៍បានឲ្យបងប្អូនអាជីវករខ្មែរយើងធ្វើកិច្ចសន្យាបញ្ឈប់ការនាំបន្លែដែលមានសារធាតុគីមីចូលមកទីផ្សារកម្ពុជា ហើយយើងក៍បានបង្កើនការត្រួតពិនិត្យគុណភាពជាប្រចាំនៅតាមច្រកព្រំដែន ជាពិសេសត្រូវសហការជាមួយមន្រ្តីជំនាញកាំកុងត្រូលធ្វើការពិសោធន៍រកសារធាតុគីមីលើបន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលទិញបន្លែផ្លែឈើទាំងអស់នេះទៅបរិភោគ។
គួបញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងមហាផ្ទៃបានបង្គាប់ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅតាមច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យននិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាព ដោយសំដៅដល់ការការពារអាយុជីវិត និងសុខភាពពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
65 នាក់
ម្សិលមិញ :
73 នាក់
សប្តាហ៍នេះ :
496 នាក់
ខែនេះ :
1654 នាក់
3 ខែនេះ :
5382 នាក់
សរុប :
132713 នាក់