ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខដល់កម្មករ កម្មការនី រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង
Fri,26 June 2020 (Time 02:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 9នាក់)

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខដល់កម្មករ កម្មការិនី ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង។
ក្នុងឱកាសនោះ ឯកឧត្តម ឧកញ៉ា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិកាសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្ដាយជាមួយកម្មករកម្មការិនីរោងចក្រដែលទទួលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានរងរបួស ធ្ងន់-ស្រាល និងបាត់បង់អាយុជីវិតដល់កម្មករកម្មការនីចំនួន ២នាក់នោះផងដែ។
សូមបញ្ជាក់ផងដែរថា ៖ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលឲ្យរងគ្រោះចំនួន ៣៨ នាក់ ក្នុងនោះគឺបានស្លាប់ចំនួន ២ នាក់ និងរងរបួសធ្ងន់ចំនួន ៤ នាក់ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឯទីក្រុងភ្នំពេញ និងរងរបួសស្រាលចំនួន ៣២ នាក់ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង។
នៅក្នុងចំណោមកម្មករកម្មការិនីដែលរងគ្រោះថ្នាក់ចរាចរណ៍ទាំង ៣៨ នាក់ គឺមានចំនួនពីរស្រុកគឺនៅស្រុកព្រះស្ដេចមានចំនួន ២៣ នាក់ ស្លាប់ ២ នាក់ របូសធ្ងន់ ៣ នាក់ និងនៅស្រុកពាមរក៍ចំនួន ១៥ នាក់ របូសធ្ងន់ ១ នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចភូមិពោមៀវ (ចន្លោះគីឡូម៉ែត៤៨ និង៤៩) ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលរវាងរថយន្តដឹកកម្មករ និងរថយន្តបែន។
ចំពោះសម្ភារៈដែលផ្ដល់ជូននោះក្នុងម្នាក់ៗទទូលបានទឹកដោះគោឆៅ ២យួរ ស្ករស ១គីឡូ អាវ៥ និងថវិកា ១០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
73 នាក់
សប្តាហ៍នេះ :
491 នាក់
ខែនេះ :
1649 នាក់
3 ខែនេះ :
5377 នាក់
សរុប :
132708 នាក់