ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ក្នុងស្រុកពញាឮ ខេត្តកណ្តាល
Mon,14 September 2020 (Time 01:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 15នាក់)

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ និងប្រជាពលរដ្ឋចំណុះជើងវត្ត បានអញ្ចើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយបាននាំយកនូវគ្រឿងសក្ការៈបូជាមាន ទៀន-ធូប ទេយ្យទាន និងបច្ច័យ មកបូជាចំពោះព្រះរតនត្រ័យ និងប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្ដាន និងបុព្វបុរសជាតិ ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង។
ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋចំណុះជើងវត្ត បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងបច្ច័យ ប្រគេនចំពោះព្រះសង្ឃក្នុងពិធីនេះរួមមាន៖ អង្ករចំនួន១៤បាវ ស្មើនឹង ៧០០គីឡូក្រាម ទឹកបរិសុទ្ធ ១៤កេស ទឹកក្រូច ១៤កេស មី១៤កេស និងបច្ច័យកសាងចំនួន ១០,៦០០,០០០៛ (ដប់លានប្រាំមួយសែនរៀល) និងបានបូជាព្រះធម៌ទេសនា នូវបច្ច័យ ១,៤២៧,០០០៛ (មួយលានបួនសែនពីម៉ឺនប្រាំពីពាន់រៀល)៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
78 នាក់
សប្តាហ៍នេះ :
483 នាក់
ខែនេះ :
2501 នាក់
3 ខែនេះ :
7175 នាក់
សរុប :
139184 នាក់