ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំមន្ត្រីរាជការកាន់បិណ្ឌវេន ទី១៣ នៅវត្តវេឡុការាម(ហៅវត្តព្រែកឫស្សី) ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
Tue,15 September 2020 (Time 03:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 13នាក់)

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមប្រារព្ធកិច្ចរាប់បាត្រ វេប្រគេនចង្ហាន់ ព្រមទាំងបាននាំយកនូវទេយ្យទានមានអង្ករ១០បាវ ទឹកបរិសុទ្ធ១០កេស មី១០កេស ទឹកក្រូច១០កេស បច្ច័យកសាងចំនួន៨លាន៤រយពាន់រៀល និងបានប្រវរណាបច្ច័យបួនដល់ព្រះសង្ឃចំនួន៨អង្គ ក្នុងនោះប្រគេនព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តវេឡុការាម នូវបច្ច័យ៤០ម៉ឺនរៀល និងព្រះសង្ឃ៧អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ ១០ម៉ឺនរៀល ព្រមទាំងបង្សុកូលពហូទេវាឆ្លង និងផ្សាយផល្លាអានិសង្ឃ ក្នុងឱកាសនៃបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រែកឬស្សី ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ មានជីដូន ជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា។ក្នុងគោលបំណងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាផង និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីវេបញ្ជូនបានដល់បុព្វការីជន និងទទួលកុសល ផលបុណ្យរៀងៗខ្លួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
78 នាក់
សប្តាហ៍នេះ :
474 នាក់
ខែនេះ :
2492 នាក់
3 ខែនេះ :
7166 នាក់
សរុប :
139175 នាក់