ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ក្រុមហ៊ុនជប៉ុនបានផ្ដល់ជីសរីរាង្គ ចំនួន ៥២តោន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់សហគមន៍កសិកម្មចំនួន២១ មកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល
Tue,15 September 2020 (Time 03:19 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 13នាក់)

ខេត្តកណ្តាល៖ ក្រុមហ៊ុនជប៉ុនបានផ្ដល់ជីសរីរាង្គ ចំនួន៥២តោន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់សហគមន៍កសិកម្មចំនួន២១ មកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល។
នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីផ្ដល់ជីសារីរាង្គ ដែលជាអំណោយរបស់ក្រុមហ៊ុនជប៉ុន ជូនដល់សហគមន៍កសិកម្មចំនួន២១ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល ក្នុងនោះស្រុកមុខកំពូល ស្រុកលើកដែក ស្រុកខ្សាច់កណ្ដាល និងស្រុកស្អាង និងសំណេះសំណាលជាមួយ ទីប្រឹក្សាយុវជនកាកបាទក្រហមយុវជនកម្ពុជា៤៣ សាលាគោលដៅ និងលោកគ្រូ អ្នកគ្រូ ជាមន្ត្រីប្រចាំការអនុសាខាទាំង១១ ក្រុង-ស្រុកក្នុងខេត្តកណ្ដាល។
នៅក្នុងពិធីប្រគល់ជីសរីរាង្គនេះដែរ មន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកណ្ដាល បានធ្វើការពន្យល់ និងជម្រាបជូនដល់ បងប្អូនសហគមន៍កសិកម្ម អំពីវិធីប្រើប្រាស់ជីសេរីរាង្គនេះផងដែរ។
មានប្រសាសន៍ទៅកាន់ បងប្អូនសហគមន៍កសិកម្ម និងលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងមន្ត្រីប្រចាំការអនុសាខាទាំង១១ ក្រុង-ស្រុក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។
ឯកឧបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។
ក្នុងឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ សូមធ្វើដំណើរដោយប្រុងប្រយ័ត្ន ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយការយោគយល់ និងអាជាស្រ័យគ្នាទៅវិញទៅមក ដើម្បីការពារអាយុជីវិតអ្នកដទៃ ក្រុមគ្រួសារ និងខ្លួនឯងទាំងមូលផងដែរ។ ជាងនេះទៅទៀត បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវមានការធ្វេសប្រហែស ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
78 នាក់
សប្តាហ៍នេះ :
487 នាក់
ខែនេះ :
2505 នាក់
3 ខែនេះ :
7179 នាក់
សរុប :
139188 នាក់