ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ
Wed,16 September 2020 (Time 02:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 9នាក់)

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កម្លំាងប្រចាំការជាច្រើននាក់នៅតាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្តកន្លែងសប្បាយ សម្រួលចរាចរណ៍នៅតាមដងផ្លូវ និងពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខ ទប់ស្កាត់បញ្ហាចោរកម្មនៅតាមមូលដ្ឋាន។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះដើម្បីធានាឱ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។
ឯកឧត្តមបានបញ្ជាក់ថា រៀងរាល់រដូវបិណ្ឌភ្ជុំនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់សោរផ្ទះចោលដើម្បីទៅលេងស្រុកកំណើត ដូច្នេះបញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែងមែនទែនដើម្បីទប់ស្កាត់បញ្ហាចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានសម្តែងការកោតសរសើរដល់កងកម្លំាងគ្រប់ប្រភេទ ដែលបានទប់ស្កាត់បទល្មើសនៅតាមបណ្តាខណ្ឌនានានៅទូទំាងរាជធានីភ្នំពេញឱ្យមានការការថយចុះគួរឱ្យយកត់សម្គាល់ និងមានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវរបស់កងកម្លំាងមានសមត្ថកិច្ច។ ចំណុចខ្លំាងនេះបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។
យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថានៅតាមទីវត្តអារាមទាំងអស់នៅរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានសហការជាមួយគណៈកម្មការវត្ត និង សន្តិសុខភូមិ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងវត្តនិងការពារ ម៉ូតូរថយន្តនិងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទឱ្យបានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងច្បាប់ចរាចរណ៍នៅតាមដងផ្លូវមានលក្ខណៈតឹងរឹង ដោយទប់ស្កាត់មិនឱ្យមានការដឹកលើសចំណុះនិង ដឹកសំពីងសំពោងជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
78 នាក់
សប្តាហ៍នេះ :
482 នាក់
ខែនេះ :
2500 នាក់
3 ខែនេះ :
7174 នាក់
សរុប :
139183 នាក់