ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ខេត្តកំពត ខណៈដែលភ្ញៀវទេសចរទៅលេងខេត្តកំពត មិនដែលមើលរំលងតំបន់ទាំងពីរនេះឡើយ
Wed,16 September 2020 (Time 02:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 12នាក់)

ខេត្តកំពត ៖ រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ខេត្តកំពត ខណៈដែលភ្ញៀវទេសចរទៅលេងខេត្តកំពតមិនដែលមើលរំលងតំបន់ទាំងពីរនេះឡើយ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានអះអាងថា រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត សម្រាប់ខេត្ត ខណៈដែលតំបន់ទាំងអស់នេះទទួលភ្ញៀវទេសចរទៅលេងកម្សាន្តរហូតដល់ជាង២១ម៉ឺននាក់នាពេលកន្លងមក។
លោកបន្តថា តំបន់រមណីយដា្ឋនទឹកឈូ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ខេត្ត ដែលមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងាយជាង៨គីឡូម៉ែត្រនិងមានកន្លែងលេងកម្សាន្ត៦កន្លែង ដែលអាចឱ្យភ្ញៀវទេសចរអាចងូតទឹក ជិះខ្សែកាបឆ្លងព្រែក ជិះទូក ជិះក្តាររំអិល ជាដើម និង អាចគយគន់នូវទេសភាពដំណាំហូបផ្លែនៅអមសងខាងទឹកធ្លាក់ ជាពិសេសចម្ការទុរេនដ៏ល្បីល្បាញប្រចាំខេត្ត ដែលមានភ្ញៀវទេសចរប្រមាណជាង៤០ភាគរយបានទៅតំបន់នោះ ។ លោកបានឱ្យដឹងថា ចំណែកគោលដៅមួយទៀតគឺ រមណីយដ្ឋានឋានសួគ៌បូកគោដែលបានទាក់ទាញភ្ញៀវទេសចរប្រមាណ៣០ភាគរយ ដែលនៅតាមផ្លូវឡើងលើកំពូលភ្នំ យើងត្រូវជិះកាត់តាមចង្កេះភ្នំមានព្រៃព្រឹក្សាខៀវស្រងាត់អមជុំវិញផ្លូវ ។ លោកបានបន្តទៀតថា ពេលឡើងដល់កំពូលភ្នំយើងអាចងូតទឹកជ្រោះលេងកម្សាន្ត ញាំអាហារ ថតយករូបសំណាកយាយម៉ៅដែលមានកម្ពស់២០ម៉ែត្រ មើលសំណង់ចាស់ៗ និងអាចស្នាក់នៅសណ្ឋាគារដែលមាននៅលើកំពូលភ្នំបានផងដែរ ។ លោកបានឱ្យដឹងទៀតថា ចំពោះថ្ងៃឈប់សម្រាកមន្ទីរណែនាំសណ្ឋាគារ បញ្ចុះតម្លៃមកត្រឹម៤០ទៅ៤៥ដុល្លារ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបន្តស្នាក់នៅនិងដើរលេងតំបន់នោះកាន់តែច្រើន ។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅទូទាំងខេត្តកំពតមានសេវាកម្មទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មផ្សេងៗដែលបានចុះបញ្ជីជាង ៦៨០កន្លែង សម្រាប់បម្រើជូនអ្នកទេសចរដែលទៅលេងកម្សាន្តនៅទីនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
78 នាក់
សប្តាហ៍នេះ :
480 នាក់
ខែនេះ :
2498 នាក់
3 ខែនេះ :
7172 នាក់
សរុប :
139181 នាក់