ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងដូសលើកទី១ សរុបចំនួន២២,៥៤១នាក់រួចមក
Fri,19 March 2021 (Time 10:36 AM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 43នាក់)

បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងដូសលើកទី១ លើកងកម្លាំងប្រដាប់អាវុធចម្រុះ សរុបចំនួន២២,៥៤១នាក់រួចមក ការចាក់វ៉ាក់សាំងដូសលើកទី២ បានចាប់ផ្ដើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ចំពោះកងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ នៅក្នុងគោលដៅផ្សេងៗគ្នា រួមមាន៖ នៅយោធភូមិភាគទី៤ , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ , កងពលតូចថ្មើរជើងលេខ៤២ , ទិសយោធភូមិភាគទី៤ខេត្ដព្រះវិហារ និងនៅទីតំាងជាច្រើនទៀត ដែលចំណុះឲ្យយោធភូមិភាគទី៤នេះ ។ លោក សុក រីនណា នាយសេនាធិការ នៃយោធភូមិភាគទី៤ បានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងដូសលើកទី២នេះ គឺបានចាប់ផ្ដើមពីថ្ងៃទី១៨ ថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនោះ ៖ គោលដៅទីបញ្ជាការយោធភូមិភាគទី៤ ក្នុងខេត្ដសៀមរាប មានកម្លាំងយោធា កងរាជអាវុធហត្ថ មូលដ្ឋានកងទ័ពអាកាស ប៉ូលីសព្រំដែន គ្រួសារកងទ័ពផងដែរ និងកងកម្លាំងយោធាជាច្រើនទៀត ត្រូវបានចាក់ថ្នាំនៅកងអន្ដរាគមន៍លេខ២ ស្រុកបន្ទាយស្រី , ទិសទី១ប្រាសាទព្រះវិហារ , ទិសទី២ ស្រុកអងន្លង់វែង ខេត្ដឧត្ដរមានជ័យ , ទិសទី៣ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ រួមទាំងនៅខេត្ដព្រះវិហារ និង ខេត្តកំពង់ធំផងដែរ ។ លោកបានបញ្ជាក់បន្ថែមថា កងកម្លាំងដែលបានធ្វើការចាក់វ៉ាក់សាំងដូសលើកទី១ហើយនោះ គឺមកទល់ពេលនេះស្ថានភាពសុខភាពល្អប្រសើរ ដោយគ្មាននរណាម្នាក់ប្រតិកម្មថ្នាំវ៉ាក់សាំងនោះឡើយ ព្រោះពួកគាត់ អនុវត្តបានតាមការណែនាំតាមរបស់ក្រុមគ្រូពេទ្យ ហើយសង្ឃឹមថា ការចាក់វ៉ាក់សំាងដូសលើកទី២ ក៏មិនមានប៉ះពាល់សុខភាពកងកម្លាំងយើងដែរ ។ លោក សុក រីនណា បានឲ្យដឹងបន្ដថា ចំពោះថ្នាក់វ៉ាក់សាំងនេះ គឺ៖ យោធភូមិភាគទី៤ បានទទួលវ៉ាក់សាំងចំនួន២២,៥៤១ដូស ក្នុងនោះទីបញ្ជាការយោធភូមិភាគទី៤ បានទទួលចំនួនវ៉ាក់សាំងចំនួន៥,៦៧៧ដូស , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ចំនួន៥,១៩៩ដូស , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ចំនួន៤,៤៥១ដូស និង ទីតាំងមន្ទីរពេទ្យតេជោសែន ស្រអែម ខេត្ដព្រះវិហារ ចំនួន ៧,២១៤ដូស ។ ជាមួយគ្នានេះដែរ លោកនាយសេនាធិការ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចាក់ថ្នាំវ៉ាក់សាំង ទំាងដូសលើកទី១ និងដូសលើកទី២ សូមឲ្យអនុវត្ដតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេសសូមចូលរួមអនុវត្ដវិធានការ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
109 នាក់
សប្តាហ៍នេះ :
867 នាក់
ខែនេះ :
3070 នាក់
3 ខែនេះ :
8217 នាក់
សរុប :
156412 នាក់