ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលមកក្នុងសហគមន៍របស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅពេញមួយព្រឹកថ្ងៃ សៅរ៍ ទី២០ ខែ មិនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទូទៅ
Sun,21 March 2021 (Time 12:44 PM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 37នាក់)

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលមកក្នុងសហគមន៍របស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅពេញមួយព្រឹកថ្ងៃ សៅរ៍ ទី២០ ខែ មិនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទូទៅ នឹងការចេញចូលរបស់ បងប្អូនប្រជាពលរដ្ឋ នៅចំណុចព្រំប្រទល់រវាងស្រុកទ្រាំង ស្រុកត្រាំកក់ ខេត្តតាកែវ និង ស្រុកអង្គរជ័យ ខេត្តកំពត និងស្រុកបរសេដ្ឋ របស់ខេត្តកំពង់ស្ពឺ ដោយបានធ្វើការណែនាំដល់សម្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធរឹតបន្តឹងត្រួតពិនិត្យការចេញចូលអោយបានម៉ត់ចត់ ពិសេសជនជាតិបរទេស ។ នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម អ៊ូចភា បានមានប្រសាសន៍ណែនាំដល់កងកម្លាំងឈរជើងប្រចាំការនៅព្រំប្រទល់រវាងខេត្តតាកែវនិងខេត្តកំពត ខេត្តកំពង់ស្ពឺ ត្រូវបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនិមួយៗដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសព្រឹត្តិការណ៍ ២០កុម្ភៈ កុំឱ្យបន្តកើនឡើងតទៅទៀត ។ ឯកឧត្តម អភិបាលខេត្តតាកែវ ក៍បានក្រើនរំលឹនបន្ថែមទៀតទៅដល់សមត្ថកិច្ចត្រូវត្រួតពិនិត្យអោយចំគោលដៅ ពោលការត្រួតពិនិត្យនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសត្រូវតែពិនិត្យទៅលើជនជាតិបរទេស ដែលធ្វើដំណើរឆ្លងទៅឆ្លងមកដោយពិនិត្យលើសំបុត្រស្នាម ក៏ដូចជាមានប្រវត្តិមកពីណា ម្យ៉ាងទៀតសូមអាជ្ញាធរនិងសមត្ថកិច្ចដែលឈរជើងនៅចំណុចត្រួតពិនិត្យនេះត្រូវបន្តអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់ពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នារាល់ការធ្វើដំណើរ ជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
109 នាក់
សប្តាហ៍នេះ :
865 នាក់
ខែនេះ :
3068 នាក់
3 ខែនេះ :
8215 នាក់
សរុប :
156410 នាក់