ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង (ស.ស.យ.ក) បានដឹកនាំ សមាជិក សមាជិកា
Fri,26 March 2021 (Time 09:01 AM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 168នាក់)

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង (ស.ស.យ.ក) បានដឹកនាំ សមាជិក សមាជិកា ខេត្ត និងស្រុកកំពង់ត្រឡាច ចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកំពង់ត្រឡាច ។ ដោយមានការចូលរួមពីឯកឧត្តម សាន់ យូ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ឈឹម វុទ្ធា អភិបាលស្រុក លោកវេជ្ជបណ្ឌិត លឹម ឃុន ប្រធានប្រតិបត្តិស្រុកកំពង់ត្រឡាច។ សម្ភារដែលបាននាំយកចែកជូនរួមមាន៖ ទឹកសុទ្ធ៣៥០ យួរ ទឹកក្រូច២៨ កេស ត្រីខ១០ យួរ មី១៧ កេស ម៉ាស់៦០ ប្រអប់ សាប៊ូដុសខ្លួន៣០ ដុំ អាល់កុល៣០ លីត្រ និង៥០ ដបតូច និងថវិកា ៨០០,០០០ រៀល ។ ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ ឯកឧត្តម ហេង ពិទូ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយ ចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវរក្សាឱ្យបាននូវគោលការណ៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តអនាម័យឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាល ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
28 នាក់
សប្តាហ៍នេះ :
334 នាក់
ខែនេះ :
2613 នាក់
3 ខែនេះ :
8667 នាក់
សរុប :
173987 នាក់