ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ស្រុកសណ្តាន់ ជាស្រុកដែលកំពុងផ្សព្វផ្សាយពីការរីករាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍ ប្រជាជនមួយចំនួនក៏បាត់បង់មុខរបរមួយចំនួនផងដែរ
Fri,26 March 2021 (Time 09:06 AM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 101នាក់)

ស្រុកសណ្តាន់ ជាស្រុកដែលកំពុងផ្សព្វផ្សាយពីការរីករាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍ ប្រជាជនមួយចំនួនក៏បាត់បង់មុខរបរមួយចំនួនផងដែរ ។ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ បុគ្គលដែលមានសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចខាងក្រោម÷កម្ដៅយ៉ាងតិច ៣៧.៥អង្សាសេ ក្អកហៀរសំបោរ ឈឺបំពង់ក និងពិបាកដកដង្ហើម។ដូច្នេះហើយបានជាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋានបានចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ពីវិធានការការពារជំងឺកូវីដ-១៩ ដល់អាជីវករនៅផ្សារមានជ័យ និងផ្សារសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២១ ។ ឆ្លៀតក្នុងឱកាសនោះ លោក លន់ ឡូត មន្រ្តីអភិវឌ្ឍន៍ ទទួលបន្ទុកយុវជនស្ម័ក្រចិត្ត បានពន្យល់បន្ថែមដល់អាជីវករអ្នកលក់ អ្នកអាចប្រឈមនឹងហានិភ័យការចម្លងវីរុសកូវីដ-១៩ ខ្ពស់ ព្រោះនៅតាមទីកន្លែងមួយចំនួនទោះបីជាអ្នកមានការដាក់ចេញនូវវិធានការរឹតបន្តឹងយ៉ាងណាក្តី អ្នកត្រូវគិតគូអំពីទីកន្លែងដែលអ្នកត្រូវទៅត្រូវរក្សាសុវត្ថិភាពតាមរយៈការចៀសវាងទីកន្លែងទាំងបីនេះគឺ ១.កន្លែងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ២.កន្លែងមានមនុស្សអ៊ូអរមានមនុស្សនៅជិតគ្នាជាជាច្រើន ៣.កន្លែងមនុស្សនៅជិតគ្នាជាពិសេសកន្លែងដែលមនុស្សសន្ទនាស្ថិតនៅជិតគ្នា ។ទោះបីជាអ្នកមានសុខភាពល្អ និងមិនគិតថាអ្នកបានបានឆ្លងវីរុសកូវីដ-១៩ក៏ដោយ ក៏អ្នកត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើគន្លាក់កែងដៃដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះដែរ។ប្រសិនបើបងប្អូនមានបញ្ហាសង្ស័យសូមរាយការណ៍ទៅលេខ១១៥ជាបន្ទាន់ ។ ចុងក្រោយលោក លន់ ឡូត មន្រ្តីអភិវឌ្ឍន៍ ទទួលបន្ទុកយុវជនស្ម័ក្រចិត្ត បានសំណូមពរដល់ជីវិតក៏ត្រូវមាន វិធានការការពារខ្លួនពីជំងឺកូវីដ-១៩ មាន ៣ការពារ ពាក់ម៉ាស់ លាងដៃដោយសម្អាតឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្តិភាពបុគ្គល ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ។ ៣កុំ កុំចូលនៅកន្លែងបិទគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំនៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នាកុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ។ ២ចូលរួម ចាក់វ៉ាក់សាំងការពារកូវីត-១៩ ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
624 នាក់
ខែនេះ :
3310 នាក់
3 ខែនេះ :
11507 នាក់
សរុប :
166403 នាក់