ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំស្ដីពីការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការក្រោមឱវាទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីចូលរួមចំណែកទប់ស្កាត់ការ
Fri,26 March 2021 (Time 09:09 AM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 36នាក់)

ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំស្ដីពីការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការក្រោមឱវាទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បាន បញ្ជាក់ថា ការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មាន ដែលនៅមិនទាន់បានចាក់ ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ក្រុមគ្រូពេទ្យ ដែលត្រូវមកធ្វើការ ចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលខាងមុខនេះ ។ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ លើកឡើងថា ការស្រង់ស្ថិតិនេះ មិនត្រឹមតែមន្រ្តីរាជការ ថ្នាក់ដឹកនាំ និងមន្រ្តីជាប់កិច្ចសន្យានោះទេ គឺត្រូវប្រមូលបន្ថែមចំនួន អ្នកអនាម័យក្នុងក្រសួង និងអ្នកបើករថយន្ត ឱ្យថ្នាក់ដឹកនាំ ដែលមានអាយុលើស ៦០ឆ្នាំ និងអាយុក្រោម ៥៩ ឆ្នាំគឺចាក់បានទាំងអស់។ សម្រាប់ទីកន្លែងចាក់ វ៉ាក់សាំង គឺធ្វើក្នុងទីតាំង បរិវេណក្រសួងឱ្យបានត្រឹមត្រូវ នឹងរក្សាទុកកន្លែងចាក់នេះ ទាំង ២លើក ។ ដូច្នេះ កិច្ចការងារនេះ ផ្នែករដ្ឋបាល នឹងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមសហការគ្នា ធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំង នេះ ប្រព្រឹត្តទៅបានលឿន រក្សាគម្លាតសុវត្ថិភាព ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ ឯកឧត្តម រដ្ឋមន្រ្តី បាន បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីត-១៩ នេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ។ តាមរយៈកិច្ចការងារនេះដែរ ក្រសួងព័ត៌មាន ក៏ដូចជាផ្នែកពាក់ព័ន្ធត្រូវធ្វើយ៉ាងណាសហការគ្នារៀបចំទីតាំងឱ្យបានត្រឹមត្រូវល្អ ។ ទាក់ទងការងារយល់ដឹងស៊ីជម្រៅ លើការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ទូរទស្សន៍ជាតិកម្ពុជា ត្រូវបានដាក់បញ្ជូលទៅក្នុងក្រុមការងារផលិត និងផ្សព្វផ្សាយ សកម្មភាពគណ:កម្មាធិការ ចំពោះកិច្ចទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស ។ ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន បញ្ចាក់ថា រហូតមកដល់ ពេលនេះ នាយកដ្ឋានបុគ្គលិក បានស្រង់ចំនួនមន្រ្តីរាជការ ថ្នាក់ ដឹកនាំក្រសួងព័ត៌មាន ដែលនៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១ ៤០០ នាក់ មួយពាន់បួនរយនាក់ ហើយសម្រាប់ការសរុបចំនួនពិតប្រាកដ នឹងធ្វើឱ្យហើយក្នុងសប្តាហ៍នេះ ដើម្បីបញ្ជូន ទៅក្រសួងសុខាភិបាល ពិនិត្យសម្រេច ថាត្រូវបញ្ជូនក្រុមការងារ និងក្រុមគ្រូពេទ្យ មកធ្វើការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលណាមួយ នៅពេលខាងមុខ ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
109 នាក់
សប្តាហ៍នេះ :
882 នាក់
ខែនេះ :
3085 នាក់
3 ខែនេះ :
8232 នាក់
សរុប :
156427 នាក់