ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ប្រជាពលរដ្ឋ១១៥គ្រួសារផ្សេងទៀត នៅក្នុងក្រុងសៀមរាប ស្ម័គ្រចិត្តចេញពីតំបន់មិនរៀបរយ ទទួលយកដំណោះស្រាយផលប៉ះពាល់ ទៅរស់នៅលើដីឡូត៍ថ្មី ដោយស្របច្បាប់
Sun,07 March 2021 (Time 09:38 AM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 162នាក់)

ប្រជាពលរដ្ឋ១១៥គ្រួសារផ្សេងទៀត នៅក្នុងក្រុងសៀមរាប ស្ម័គ្រចិត្តចេញពីតំបន់មិនរៀបរយ ទទួលយកដំណោះស្រាយផលប៉ះពាល់ ទៅរស់នៅលើដីឡូត៍ថ្មី ដោយស្របច្បាប់ ដើម្បីចូលរួមអភិវឌ្ឍក្រុងទេសចរណ៍អង្គ-សៀមរាប បងប្អូនប្រជាពលរដ្ឋ ១១៥គ្រួសារ ដែលមានលំនៅដ្ឋានមិនរៀបរយលើចំណីផ្លូវ ដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៃក្រុងសៀមរាប បានស្ម័គ្រចិត្តចូលរួមចាប់ឆ្នោត ទទួលយកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរការរស់នៅ ពីទីតាំងចាស់ដែលមិនស្របច្បាប់ ទៅរស់នៅលើទីតាំងដីឡូត៍ថ្មី ដោយស្របច្បាប់ ក្នុងតំបន់អភិវឌ្ឍភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី។ បងប្អូនប្រជាពលរដ្ឋទាំងអស់នេះ មកពីសង្កាត់គោកចកចំនួន៩១គ្រួសារ សង្កាត់ស្លក្រាម ១៥គ្រួសារ និងមកពីសង្កាត់ស្វាយដង្គំចំនួន៩គ្រួសារ ដែលជាចំនួនថ្មីបន្ថែមទៀត ក្រៅពីចំនួនជាង៤០០គ្រួសារកាលពីពីរលើកមុន ដែលបានចាកចេញពីតំបន់ចំណីដងស្ទឹងសៀមរាប ។ ការចាប់ឆ្នោត ទទួលយកដីឡូត៍ថ្មីនេះ បានធ្វើឡើងនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានរបស់មន្រ្តី នៃក្រុមការងារជំនាញ ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងអាជ្ញាធរមូលដ្ឋានផងដែរ ។ លោក ពត សំណាង ជំទប់ទី២ នៃក្រុមប្រឹក្សាសង្កាត់គោកចក និយាយថា ការងារអ្វីក៏ដោយ គឺពិតជាមិនអាចខ្វះបាន នូវចូលរួមរបស់ប្រជាពលរដ្ឋនោះឡើយ​ ។ ពិតណាស់ថា បងប្អូនបានរស់នៅលើចំណីផ្លូវដែលមិនស្របច្បាប់ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ប្រមុខ នៃរាជរដ្ឋាភិបាល ដូច្នេះដំណោះស្រាយគោលនយោបាយ គឺជាបញ្ហាចម្បងបំផុតដែលត្រូវយកចិត្តទុកដាក់ ។ អ្នកស្រី ឈុន អេង ជាស្រ្តីមេម៉ាយ មានកូន៤នាក់នៅក្នុងបន្ទុក មកពីខេត្តកំពង់ធំក្នុងឆ្នាំ២០០៣ - លោក លី សុភ័ណ្ឌ មកពីរាជធានីភ្នំពេញក្នុងឆ្នាំ២០០៣ និងលោកស្រី សៀង វ៉ាន់ហួរ ស្រុកកំណើតនៅខេត្តសៀមរាប ដែលបច្ចុប្បន្នអ្នកទាំង៣ រស់នៅក្នុងសង្កត់គោកចក បានបង្ហាញនូវការពេញចិត្ត ចំពោះដំណោះស្រាយគោលនយោបាយនេះ ថា ពិតជាស្ថិតក្នុងតម្លៃមួយដែលមិនអាចនឹកស្មានដល់ ។ គួរបញ្ជាក់ផងដែរថា របបគោលនយោបាយដែលបងប្អូនទាំង ១១៥គ្រួសារថ្មីនេះត្រូវបានទទួល គឺទំហំផ្ទៃដីលំនៅដ្ឋាន ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ នៅតំបន់ភូមិអភិវឌ្ឍន៍ ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ។ លោក ទិត សុខុម ប្រធានភូមិត្រពាំងសេះ សង្កាត់គោកចក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ទីតាំងថ្មី គឺជាគោលដៅដ៏ប្រសើរសម្រាប់ជីវភាពរបស់ពួកគាត់ ជាពិសេសនោះគឺភាពកក់ក្តៅនៃជីវិត ដែលពួកគាត់បានរស់នៅលើដីកម្មសិទ្ធិដោយស្របច្បាប់។ ដោយ មន្ទីរព័ត៌មានខេត្តសៀមរាប ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
28 នាក់
សប្តាហ៍នេះ :
341 នាក់
ខែនេះ :
2620 នាក់
3 ខែនេះ :
8674 នាក់
សរុប :
173994 នាក់