ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
កម្ពុជាបានប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសកែទម្រង់ក្នុងប្រទេស ហើយក្រសួងពាណិជ្ជកម្ម បានខិតខំអនុវត្តកម្មវិធីនយោបាយ
Fri,02 April 2021 (Time 03:08 PM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 167នាក់)

ភ្នំពេញ ថ្ងៃទី០២ ខែ​មេសា ឆ្នាំ​២០២១–ឯកឧត្តម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសកែទម្រង់ក្នុងប្រទេស ហើយក្រសួងពាណិជ្ជកម្ម បានខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងធ្វើពិពិធកម្មវិស័យនាំចេញ សំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ នៅក្នុង​ឱកាស​នៃ​ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២១ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ ។នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បាន​គូសបញ្ជាក់អំពីសមិទ្ធផលការងារឆ្នាំ២០២០ និងការរក្សាបានកំណើននាំចេញ ១៦,៧ភាគរយប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ការខិតខំធ្វើពិពិធកម្មទីផ្សារ និងទាក់ទាញវិនិយោគថ្មីៗបន្ថែម តាមរយៈការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីលើកកម្ពស់សេវាសាធារណៈ និងសម្រួលការធ្វើធុរកិច្ចជាដើម ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មបានកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក តាមរយៈការពង្រឹងធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន រួមទាំងកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ផងដែរ ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានផ្តល់ឱកាសដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម រាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម ក៏ដូចជាលើកអនុសាសន៍នានា ដើម្បីដាក់ជូនអង្គសន្និបាតធ្វើការពិភាក្សា ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
28 នាក់
សប្តាហ៍នេះ :
339 នាក់
ខែនេះ :
2618 នាក់
3 ខែនេះ :
8672 នាក់
សរុប :
173992 នាក់