ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីព័ត៌មានខេត្ត​កំពង់​ឆ្នាំង តំណាងថ្នាក់ដឹកនាំមន្ទីរ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត
Sun,04 April 2021 (Time 01:09 PM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 82នាក់)

កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីព័ត៌មានខេត្ត​កំពង់​ឆ្នាំង តំណាងថ្នាក់ដឹកនាំមន្ទីរ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង​បានគោរពថ្លែង​អំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ថ្នាក់ដឹក​នាំមន្ទីរសុខាភិបាលថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្ត​កំពង់ឆ្នាំង ។ ឯកឧត្តម ម៉ម ឈឿម មានប្រសាសន៍ថា ចាត់ទុកការស្វែងរកជំនួយនិងការទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនរបស់​រាជរដ្ឋាភិបាល​កម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនេះ គឺជាការគិតគូរពីសុខភាពប្រជាពលរដ្ឋស្របពេលដែលប្រទេសកម្ពុជា ក៏ដូច​ជាពិភ​ពលោកទាំងមូលកំពុងជួបប្រទះបញ្ហាឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តមជឿជាក់ថា កាយកចិត្តទុកដាក់ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំងនេះ នឹងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារនិងទប់ស្កាត់កុំឱ្យ​មានការឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ថែមទៀត ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
597 នាក់
ខែនេះ :
3283 នាក់
3 ខែនេះ :
11480 នាក់
សរុប :
166376 នាក់